681 ezgif.com resize
Swift cc time

អាជ្ញាធរកម្ពុជា សម្រេចបិទ«កាស៊ីណូ៤»នៅក្រុងព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធ Online Scam

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី២ វិច្ឆិកា ២០២៥ បានសម្រេចបិទកាស៊ីណូ ចំនួន៤ នៅក្រុងព្រះសីហនុ ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រួមមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប, កាស៊ីណូឈ្មោះ ជីន ប៉ី, កាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និងកាស៊ីណូ ជីន ប៉ី ៤។

ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ទីរការងារខេត្តព្រះសីហនុ ដែលដឹកនាំនិងសម្របសម្រួលនីតិវិធីដោយ លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូចំនួន៤ នៅខេត្តព្រះសីហនុ។


Khcct banner

អត្ថបទទាក់ទង