681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីសង្រ្គាមអាម៉េរិក៖ អាម៉េរិក និងចិនយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងយោធាដោយផ្ទាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth

កូឡាឡាំពួរ៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងបង្កើតបណ្តាញទំនាក់ទំនងយោធាជាមួយគ្នាដោយផ្ទាល់ លោកថាចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរមិនធ្លាប់បានប្រសើរជាងពេលនេះនោះទេ។ ការបញ្ជាក់របស់រដ្ឋមន្រ្តីសង្រ្គាមអាម៉េរិករូបនេះធ្វើឡើងក្នុងកិច្ចប្រជុំសន្តិសុខរបស់លោកនៅទីក្រុងកូឡាឡាំពួរដោយក្នុងនោះលោកបានជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ ឈរយ៉ាងរឹងមាំ និងពង្រឹងកងកម្លាំងដែនសមុទ្ររបស់ខ្លួន ដើម្បីទប់ទល់នឹងសកម្មភាព «បង្កអស្ថិរភាព» កាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងជំនួបជាមួយសមភាគីចិនរវាងលោក Hegseth និងលោកឧត្តមនាវីឯក Dong Jun កាលពីល្ងាចថ្ងៃសៅរ៍នៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់ លោកបានអះអាងថាចិន និងអាម៉េរិកបានឯកភាពគ្នាថាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អ គឺជាមាគ៌ាដ៏ល្អបំផុតសម្រាប់ប្រទេសដ៏អស្ចារ្យ និងរឹងមាំទាំងពីរចិន និងអាម៉េរិក។ លោកបានបន្តទៀតថាសហរដ្ឋអាម៉េរិកកំពុងតែស្វែងរកសន្តិភាព អាម៉េរិកមិនស្វែងរកជម្លោះទេ ក៏ប៉ុន្តែអាម៉េរិកកំពុងតែតាមដាន ដើម្បីធានាថា ចិនមិនកំពុងស្វែងរកការគ្រប់គ្រងលើប្រទេសណានោះទេ៕


Khcct banner

អត្ថបទទាក់ទង