ភ្នំពេញ៖ ចាប់តាំងពីខែកក្កដា ឆ្នា២០២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥នេះ ពលករខ្មែរមកពីប្រទេសថៃប្រមាណ២៧ម៉ឺននាក់ ទទួលបានឱកាសការងារធ្វើភ្លាមៗ តាមរយៈកិច្ចសម្របសម្រួលពីក្រសួងការងារកម្ពុជា ខណៈឱកាសការងារចំនួន ៧៥,៣០២ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។