681 ezgif.com resize
Swift cc time

ចំនួនបេក្ខជន១៨៦០នាក់ នឹងចូលរួមប្រកូតកម្មវិធីសំណេរអង្គរលើកទី៣ ដើម្បីរម្លឹកដល់លោក ហង់រី មូហូ អ្នកផ្សព្វផ្សាយប្រាសាទអង្គរវត្តទៅកាន់ពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាល ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រកួតចំនួន ១៨៦០នាក់ ដែលជាបរិមាណលើសពីការកំណត់ដើមត្រឹមតែ១៥០០នាក់ប៉ុណ្ណេះ។ ការកំណត់យកបេក្ខជនត្រឹម១៨៦០នាក់នេះ ជាការរំឭកដល់លោក ហង់រី មូហូ (Henri Mouhot) ជនជាតិបារាំង និងជាសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជា ដែលបានធ្វើដំណើរមកកាន់តំបន់អង្គរ ខេត្តសៀមរាប នាអំឡុងឆ្នាំ១៨៦០។ នេះបើតាមលោក លឹម ប៊ុនហុក សហស្ថាបនិករៀបចំព្រឹត្តិការណ៍សំណេរអង្គរ។

បើតាមលោក លឹម ប៊ុនហុក បានបញ្ជាក់ថា ការកំណត់បេក្ខជនត្រឹម១៨៦០នាក់នេះ គឺជានិមិត្តរូបរំឭកដល់លោក ហង់រី មូហូ (Henri Mouhot) ជនជាតិបារាំង ដែលជាសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជា ដែលបានធ្វើដំណើរមកកាន់តំបន់អង្គរ ទឹកដីសៀមរាប នាអំឡុងឆ្នាំ១៨៦០។ លោក ហង់រី មូហូ ត្រូវបានគេចាត់ទុកថា ជាអ្នករកឃើញប្រាសាទអង្គរវត្ត និងអ្នកផ្សព្វផ្សាយប្រាសាទអង្គរវត្តទៅកាន់ពិភពលោក ដែលបានត្រូវបានទុកចោលនៅកណ្ដាលព្រៃ។

គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំដំបូងនាឆ្នាំ២០២៤ ដោយកម្មវិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំប្រកួតសរសេរតាមអានអក្សរសាស្រ្តខ្មែរបន្តជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤ មានអ្នកចូលរួមប្រកួត៧០០នាក់ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតីឡើងអានអត្ថបទ។

ចំណែកកម្មវិធី«សំណេរអង្គរ»លើកទី២ កាលពីឆ្នាំ២០២៥ មានបេក្ខជនប្រកួតចំនួន ១២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ដោយមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជនដោយផ្ទាល់។ កម្មវិធីសំណេរអង្គរលើកទី២ បេក្ខជនចូលរួមប្រកួតចាស់ជាងគេមានអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង