ថៃ៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapan Amornvivat ត្រូវបានជ្រើសតាំងជាមេដឹកនាំថ្មីនៃគណបក្សភឿថៃ ដោយទទួលបានសំឡេងគាំទ្រ ៣៥៤ ក្នុងចំណោម ៣៦៩ សំឡេង នៅក្នុងមហាសន្និបាតគណបក្សរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ នេះ។ ការសម្រេចបោះឆ្នោតរើសប្រមុខដឹកនាំបក្សថ្មីនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីជាប់ទោសចាស់កូនស្រីលោកថាក់ស៊ីន គឺលោកស្រីផែ ថងថាន បានសម្រេចប្រកាសលាឈប់ពីប្រធានបក្សក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមេដឹកនាំបក្សថ្មីនិងជំនួសតំណែងរបស់លោកស្រី ផែ ថងថាន មហាសន្និបាតបក្សសម្រេចជ្រើសយកលោកដោយសារតែលោក Julapan Amornvivat មានលក្ខណៈសម្បត្តិ និងបទពិសោធន៍ដ៏រឹងមាំរបស់លោកក្នុងវិស័យសេដ្ឋកិច្ច គុណសម្បត្តិនេះដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងចំពេលដែលសេដ្ឋកិច្ចរបស់ថៃមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានចាប់តាំងពីផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា៕