681 ezgif.com resize
Swift cc time

ជនជាតិវៀតណាម៨៩នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scam

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ យ៉ាងហោចណាស់មានជនជាតិវៀតណាម ៨៩នាក់ នៅថ្ងៃ ទី២៩ ខែតុលា ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកនៅខេត្តកំពត និងខេត្តស្វាយរៀង ក្នុងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន (Online Scam)។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកអន្តោប្រវេសន៍។

ជនជាតិ វៀតណាម សរុបចំនួន ៥៩នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន (Online Scam) និងនៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៥ បណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង អនុវត្តទោសចប់ (លួច)៕

Khcct banner

អត្ថបទទាក់ទង