681 ezgif.com resize
Swift cc time

រុស្ស៊ីព្រមានអាម៉េរិកដែលបញ្ជាឲ្យតេស្ត«នុយក្លេអ៊ែរ»ឡើងវិញក្រោយខានសាកល្បងអស់៣០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើការព្រមានសហរដ្ឋអាម៉េរិកជាថ្មីម្តងទៀតក្នុងការសម្រេចចិត្តរបស់លោកដូណាល់ត្រាំដែលចេញបញ្ជាឲ្យនាយកដ្ឋានសង្រ្គាមធ្វើការតេស្តសាកល្បងនុយក្លេអ៊ែររបស់ខ្លួនសារឡើងវិញក្រោយពីអាកខានអស់រយៈពេល ៣០ ឆ្នាំ។ ការព្រមានរបស់រុស្ស៊ីនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីត្រាំបានប្រាប់ឲ្យមន្ទីរបញ្ចកោណធ្វើការតេស្តសាកល្បងនុយក្លេអ៊ែរឡើងវិញភ្លាមៗបន្ទាប់ពីរុស្ស៊ីបានជោគជ័យតេស្តមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជោគជ័យកាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov 

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov លោកថាការសាកមីស៊ីលរបស់រុស្ស៊ីថ្មីៗនេះគឺមិនពាក់ព័ន្ធជាមួយនុយក្លេអ៊ែរឡើយគ្រាន់តែជាការសាកល្បងធម្មតាតែប៉ុណ្ណោះ លោកថាប្រសិនបើសហរដ្ឋអាម៉េរិកបំពានច្បាប់ក្នុងការសាកល្បងនុយក្លេអ៊ែរមែននោះ រុស្ស៊ីក៏មិនអាចហានធានាថាខ្លួនមិនតេស្តសាកល្បងដែរ។ លោកអះអាងទៀតថាប្រសិនបើនរណាម្នាក់បំពានលើគោលការណ៍ផ្អាកសាកល្បងនុយក្លេអ៊ែរជាបណ្ដោះអាសន្ន នោះទីក្រុងមូស្គូនឹងចាត់វិធានការទៅតាមនោះផងដែរ។

សម្រាប់លោក Peskov សហរដ្ឋអាម៉េរិកមានសិទ្ធិធ្វើ រឺ សាកល្បងដោយខ្លួនឯង ក៏ប៉ុន្តែដូចដែលោកបានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា «ប្រសិនបើនរណាម្នាក់បោះបង់ចោលនិងមិនគោរពសន្ធិសញ្ញានៃការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ រុស្ស៊ីនឹងធ្វើសកម្មភាពតាមនោះដែរដូចគ្នា។

គួរកត់សម្គាល់ថាកាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ម្សិលមិញនេះមុនជំនួបជាមួយលោកប្រធានាធិបតីចិនស៊ីជិនភីងតាមរយៈបណ្តាញសង្រ្គាមផ្ទាល់ខ្លួនរបស់លោកត្រាំ TRUST SOCIAL លោកបានចេញបញ្ជាភ្លាមៗឲ្យអាម៉េរិកធ្វើការតេស្តសាកល្បងនុយក្លេអ៊ែរឡើងវិញ ក្នុងសំណេរលោកត្រាំបានរៀបរាប់ថាសហរដ្ឋអាម៉េរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត រុស្ស៊ីស្ថិតនៅលំដាប់ទីពីរ ហើយចិនស្ថិតនៅលំដាប់ទីបី ដោយសារតែមានការសាកល្បងពីប្រទេសនាៗថ្មីនេះដូចច្នេះខ្ញុំចេញបញ្ជាឲ្យសាកល្បងនុយក្លេអ៊ែរឡើងវិញ។

សហរដ្ឋអាម៉េរិកបានធ្វើការតេស្តនុយក្លេអ៊ែរលើកចុងក្រោយបំផុតរបស់ខ្លួនកាលពីឆ្នាំ ១៩៩២ ហើយក្រោយមកសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ (CTBT) ហាមឃាត់ការផ្ទុះការធ្វើតេស្តនុយក្លេអ៊ែរទាំងអស់ មិនថាសម្រាប់គោលបំណងយោធា ឬស៊ីវិលនោះទេត្រូវបានបង្កើតនិងចូលជាធរមាន។ សន្ធិសញ្ញានេះត្រូវបានបើកឱ្យចុះហត្ថលេខានៅឆ្នាំ ១៩៩៦ ដើម្បីបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរថ្មី និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការមិនរីកសាយភាយនុយក្លេអ៊ែរនៅក្នុងនោះមានប្រទេសជាច្រើនបានទទួលស្គាល់និងចុះហត្ថលេខារួមមានសហរដ្ឋអាម៉េរិក ចិន អ៊ីរ៉ង់ អ៊ីស្រាអែល អេហ្ស៊ីប រុស្ស៊ី និងបណ្តាលប្រទេសមួយចំនួនទៀតបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ ក្រៅពីនេះរួមមានឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើងមិនចុះហត្ថលេខាលើសន្ធិសញ្ញានេះឡើយ៕


Khcct banner

អត្ថបទទាក់ទង