681 ezgif.com resize
Swift cc time

រដ្ឋសម្រេចពន្យារពេលយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង៦ រហូតដល់ថ្ងៃទី១មករាឆ្នាំក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រួមមាន៖ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លើលិខិតលេខ ១០៣៤៨ សហវ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបាន សម្រេចពន្យារពេលនៃការអនុវត្តប្រកាសលេខ ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើ ចំណេញមូលធន រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ពន្ធលើចំណេញមូលធនចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ៕


Khcct banner

អត្ថបទទាក់ទង