681 ezgif.com resize
Swift cc time

លោក ស៊ី ជីនពីង កោតសរសើរចំពោះ ដូណាល់ ត្រាំ ចំពោះការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កូរ៉េខាងត្បូង៖ លោក ស៊ី ជីនពីង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានកោតសរសើរចំពោះ ដូណាល់ ត្រាំ ចំពោះការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ ។ លោកបានគូសបញ្ជាក់ថា ចិន ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអាម៉េរិក ដើម្បីអភិវឌ្ឍរវាងប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានានានៅក្នុងសកលលោក។

លោក ស៊ី ជីនពីង បានរំលឹកថា ចិន និងអាម៉េរិក គួរសហការគ្នាឱ្យបានស្អិតរមួតជាងនេះ ជាយូរមកហើយ ដើម្បីប្រយោជន៍រវាងប្រទេសទាំងពីរ ព្រមទាំងពិភពលោក។ នៅក្នុងជំនួបនេះ លោកបានកត់សម្គាល់ថា ពិភពលោកពិតជាត្រូវការចិន និងអាម៉េរិកក្នុងការសហការគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហានានាដែលកំពុងកើតឡើង ដើម្បីលើកតម្កើងសន្តិភាពពិភពលោក។

បន្ថែមពីនេះ លោកក៏បានលើកយកឧទាហរណ៍ពីជម្លោះព្រំដែនកម្ពុជាថៃ ដោយបានគូសបញ្ជាក់ថា ចិន បានព្យាយាមជួយតាមដែលអាចធ្វើបាន និងបានសរសើរ ដូណាល់ត្រាំ ចំពោះការដាក់ បទឈប់បាញ់រវាងកម្ពុជា និង ថៃ៕

Khcct banner

អត្ថបទទាក់ទង