681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិនជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងគួយលីន៖ ក្រុមហ៊ុន Guilin Junda Transporation Co., Ltd. ប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា ដោយជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍន៍គម្រោងនេះ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ។ លោកបានគូសបញ្ជាក់ថាក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀតដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ។

ជាមួយគ្នានេះ លោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation Co., Ltd. បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីលទ្ធផលសិក្សារបស់ក្រុមហ៊ុន។ ជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ៕


Khcct banner

អត្ថបទទាក់ទង