681 ezgif.com resize
Swift cc time

តំណាងស្បៀងអាហារពិភពលោក(WFP) បន្តគាំទ្រ និងចូលរួមផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ តំណាងស្បៀងអាហារពិភពលោក(WFP) បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារនិងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា។ គោលជំហរនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍លោកស្រីក្នុងការមកបំពេញការងារនៅកម្ពុជា ហើយបានពិភាក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយគ្នាក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកិសកម្មរូបនេះ បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសភាពងាយស្រួលក្នុងការទទួលអន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រភាពធន់នឹងអាកាសធាតុរបស់ប្រជាកសិករតាមរយៈគម្រោងធានារ៉ាប់រងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោកស្រី ឃ្យុងណាន់ ផាក តំណាងនិងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារនិងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង