681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន និងដៃគូសហការ ផ្តល់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ដល់ពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ក្រសួងបរិស្ថាន និងដៃគូសហការ បានផ្តល់ប្រព័ន្ធលូរំដោះទឹកភ្លៀងនិងប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៧ផ្ទះ ដល់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា»។

លោកបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អញ្ជើញចូលរួមជាមួយ លោក ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ លោកស្រី Odicea Angelo Barrios តំណាងកម្មវិធីអង្គការUN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅកម្ពុជា និងតំណាងមន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងភូមិ និងប្រជាពលរដ្ឋប្រមាណ៦០០នាក់ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅមុខផ្សារវាលរេញ និងប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៧ផ្ទះ ក្រោមគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា»។

លោកអភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ពីសារសំខាន់នៃគម្រោងខាងលើនេះ ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងបានគាំទ្រដល់ខេត្តកែបនិងខេត្តព្រះសីហនុ ក្នុងការបំពេញបេសកកម្មឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលខេត្តជាអ្នកអនុវត្តដោយផ្ទាល់ ជាគម្រោងអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តភាព ដែលអាចចាត់ទុកជាគម្រោងគំរូ ក្នុងការអនុវត្តគោលនយោបាយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន។

ជាក់ស្តែងប្រព័ន្ធលូរំដោះទឹកភ្លៀងបានជួយរំដោះជំនន់រហ័សនៅតំបន់ផ្សារវាលរេញប្រកបដោយប្រសិទ្ធភាព ដែលពីមុនមានការជន់លិចយ៉ាងខ្លាំងនៅពេលមានភ្លៀងធ្លាក់ខ្លាំង ចំណែកឯកផ្ទះគំរូចំនួន៧នេះ ខេត្តព្រះសីហនុជាអ្នកជ្រើសរើស វាយតម្លៃ និងត្រួតពិនិត្យការងាដោយផ្ទាល់ជាគ្រួសារក្រីក្រពិតប្រាកដ គ្មានអ្នកទីពឹង។ នៅក្នុងឱកាសនេះដែ លោកបណ្ឌិត ភាវ សុវុទ្ធី ប្រធានប្រតិភូបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម។ លោកក៏បានគូសបញ្ជាក់ថា ការប្រែប្រួលអាសធាតុកាន់តែកើតឡើងញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ជាពិសេសនៅតំបន់ឆ្នេរ រួមមាន ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការកើនឡើងនូវសីតុណ្ហភាព ការប្រែប្រួលនូវរបបទឹកភ្លៀង និងការជ្រៀតចូលទឹកប្រៃមកក្នុងតំបន់កសិកម្ម។ល។ ការសាងសង់ផ្ទះគំរូដែលធន់នឹងការប្រែប្រួលអាកាសធាតុនាពេលនេះ គឺមានលក្ខណ:ពិសេសរឹងមាំធន់នឹងខ្យល់ខ្លាំង មានពន្លឺ និងខ្យល់ចេញចូលល្អ និងក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានប្រតិភូបានណែនាំឱ្យអ្នកទទួលផលពីគម្រោង ស្នាក់នៅក្នុងគេហដ្ឋានថ្មីនេះឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ថែទាំដើម្បីជាប្រយោជន៍យូរអង្វែង និងត្រូវរស់នៅក្នុងបរិស្ថាន អនាម័យស្អាត ផាសុកភាព និងបង្កើនការដាំដើមឈើជុំវិញលំនៅដ្ឋានឱ្យបានច្រើន និងថែរក្សាប្រព័ន្ធលូរំដោះទឹកដើម្បីប្រើប្រាស់បានយូរអង្វែង៕


Khcct banner

អត្ថបទទាក់ទង