681 ezgif.com resize
Swift cc time

វេណេស៊ុយអេឡាថាបានបំផ្លាញផែនការ CIA អាម៉េរិកដែលចង់បើកការវាយប្រហារក្លែងក្លាយលើខ្លួនឯង និងចោទវេណេស៊ុយអេឡាជាអ្នកវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡាបានអះអាងនៅថ្ងៃទី ២៨ ខែ តុលានេះក្រុមជំនាញប៉ូលីសវេណេស៊ុយអេឡាបានបំផ្លាញផែនការសម្ងាត់ដែលមានភ្នាក់ងារអាម៉េរិក CIA នៅពីក្រោយក្នុងការរៀបចំផែនការវាយប្រហារក្លែងក្លាយលើនាវាចម្បាំងអាម៉េរិកដែលដាក់ពង្រាយនៅភាគខាងត្បូងនៃតំបន់ការ៉ាកាស។ មន្រ្តីវេណេស៊ុយអេឡាដដែលអះអាងទៀតថាការទប់ស្កាត់ និងបំផ្លាញផែនការនេះធ្វើឡើងដោយជោគជ័យបើមិនដូចច្នេះទេសហរដ្ឋអាម៉េរិកនិងលើកហេតុផលថាវេណេស៊ុយអេឡាជាអ្នកបើកការវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក។

យោងតាមការចេញផ្សាយដោយកាសែត CNA បានរាយការណ៍ថា អាជ្ញាធរវេណេស៊ុយអេឡាបាន រកឃើញ និងធ្វើការទប់ស្កាត់ប្រតិបត្តិការមួយដែលកំណត់គោលដៅលើនាវាអាម៉េរិក USS Gravely ដែលជានាវាពិឃាតមីស៊ីលដែលបានចូលថតកាលពីថ្ងៃអាទិត្យដែលស្ថិតនៅក្នុងចម្ងាយតែប៉ុន្មានគីឡូតែប៉ុណ្ណោះដល់ដីគោករបស់វេណេស៊ុយអេឡា។

ជាការឆ្លើយតបទៅវិញប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro បានប្រកាសថា លោកបានផ្អាកកិច្ចព្រមព្រៀងឧស្ម័នជាមួយប្រទេស Trinidad និង Tobago ដោយចោទប្រកាន់លោកស្រី Persad-Bissessar ដែលជាប្រធានាធិបតី Trinidad and Tobago ថាបានផ្លាស់ប្តូរប្រទេសរបស់ខ្លួនទៅស្ពានឆ្លងសម្រាប់ផ្ទុកនាវាដឹកយន្តហោះអាម៉េរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បញ្ជាក់នៅថ្ងៃដដែលថាក្រុមមួយទទួលបានហិរញ្ញប្បទានពី CIA អាម៉េរិក មានគម្រោងវាយប្រហារនាវាអាម៉េរិក USS Gravely ដែលជាការរៀបចំសេណារីយ៉ូមួយធ្វើជាការវាយប្រហារក្លែងក្លាយនឹងចោទលើប្រទេសណេស៊ុយអេឡា។ លោក Cabello បាននិយាយថា មនុស្សបួននាក់ត្រូវបានចាប់ខ្លួន តែលោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីជនសង្ស័យដែលត្រូវបានចោទប្រកាន់នោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello

គួរកត់សម្គាល់ថាចាប់តាំងពីខែកញ្ញាមក កងកម្លាំងអាម៉េរិកបានបំផ្លាញទូកដឹកគ្រឿងញៀនយ៉ាងហោចណាស់ ១០ គ្រឿងដែលអាម៉េរិកអះអាងថាជាទូកដឹកគ្រឿងញៀនចូលដីអាម៉េរិក ក្នុងការវាយប្រហារនោះអាម៉េរិកបានសម្លាប់មនុស្ស ៤៣ នាក់នៅក្នុងដែនទឹកអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង