681 ezgif.com resize
Swift cc time

អាម៉េរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជា ដើម្បីឈានទៅ«ដោះលែងទាហាន»កម្ពុជាទាំង១៨នាក់ជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិក រំពឹងថាប្រទេសថៃនឹងធ្វើការជាមួយប្រទេសកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនបានចាប់ជាបន្ទាន់។នេះបើយោងតាមការចុះផ្សាយរបស់ Reuters ស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាម៉េរិក។

ប្រភពដដែលបានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិក ម្នាក់បានបញ្ជាក់កាលនៅព្រឹកថ្ងៃទី ២៨ ខែ តុលានេះថា បន្ទាប់ពីមេដឹកនាំនៃប្រទេសនានា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ អាម៉េរិករំពឹងថា ប្រទេសថៃនឹងធ្វើតាមកិច្ចព្រមព្រៀង និង ដោះលែងទាហានកម្ពុជាទាំង១៨រូប ក្រោយកិច្ចព្រមព្រៀងត្រូវបានចូលជាធរមាន។

ទាហានកម្ពុជាទាំង១៨នាក់ដែលថៃបានចាប់ខ្លួន


Khcct banner

អត្ថបទទាក់ទង