681 ezgif.com resize
Swift cc time

ពិព័រណ៍រូបថត ស្តីពី«រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» បើកឱ្យទស្សនាដោយសេរី នៅសារមន្ទីរខ្លែងខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិព័រណ៍ និងប្រឡងស្នាដៃរូបថត ស្តីពី” រួមគ្នាលើកតម្កើងវប្បធម៌អរូបី" កំពុងបើកជូនសាធារណៈជនចូលទស្សនាដោយសេរី រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥។ ពិព័រណ៍នេះបានរៀបចំឡើងនៅសារមន្ទីរខ្លែងខ្មែរ នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដោយបានដាក់តាំងបង្ហាញនូវស្នាដៃរូបថតសរុប ចំនួន ៦០ សន្លឹក សុទ្ធសឹងតែជាកញ្ចក់ឆ្លុះបញ្ចាំងពីសម្រស់ ទេពកោសល្យ និងតម្លៃនៃមរតកមនុស្សរស់របស់ជាតិខ្មែរ។

យោងតាមគេហទំព័រនាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា គោលបំណងសំខាន់ៗ នៃព្រឹត្តិការណ៍នេះ គឺបង្កើតវេទិកាអប់រំ និងផ្សព្វផ្សាយ អំពីមរតកវប្បធម៌អរូបីជាតិដ៏មានតម្លៃលើកទឹកចិត្តឱ្យយុវជន សិស្សានុសិស្ស និងសាធារណជនងាកមកផ្តោត ចូលរួមការពារ និងដឹងគុណចំពោះវប្បធម៌ ជាពិសេសវប្បធម៌អរូបី តាមរយៈសិល្បៈនៃការថតរូប និងអបអរសាទរបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបរបស់កម្ពុជា។

បើតាមប្រភពដដែល ក្រៅពីការតាំងពិព័រណ៍ សាធារណជនទាំងអស់ ក៏មានឱកាសចូលរួមជាមេប្រយោគក្នុងការបោះឆ្នោតជ្រើសរើសស្នាដៃរូបថតប្រជាប្រិយជាងគេ ដើម្បីស្វែងរកជ័យលាភី លេខ ១, លេខ ២, និងលេខ ៣ នៃការប្រកួតរូបថត ស្តីពី«រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» ក្នុងចំណោមរូបថតទាំង ៦០ ដែលត្រូវបានជ្រើសរើសជាបឋមដោយគណៈកម្មការពីក្នុងចំណោមស្នាដៃជាច្រើន។

ការតាំងពិព័ណ៍ក្នុងពេលនេះ នឹងបើកជូនសាធារណជនទស្សនារយៈពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃ២៤ ដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០ព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ក្នុងសារមន្ទីរខ្លែងខ្មែរ រួមមាន រូបថតចំនួន ៦០ផ្ទាំង ពណ៌ធម្មជាតិ ច្បាស់ល្អ បង្កប់នូវរូបារម្មណ៍ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបាន ជ្រើសរើសពីស្នាដៃយ៉ាងច្រើនសន្ធឹករបស់បេក្ខជន មកតាំងបង្ហាញដែលមានរូបភាពនិងខ្លឹមសារទាក់ទងនឹង សិល្បៈទស្សនីយភាព សិល្បៈសូន្យរូប សិល្បៈសិប្បកម្ម វប្បធម៌ជនជាតិភាគតិច ជំនឿ សាសនា ពិធីបុណ្យ ប្រពៃណី និងកិច្ចប្រតិបត្តិសង្គមផ្សេងៗនៃសិល្បៈវប្បធម៌អរូបី តាមជំនាញ ទេពកោសល្យ ទម្រង់ផ្សេងៗគ្នា ជូន ទស្សនិកជនបានយល់ដឹង ដើម្បីរួមគ្នាអភិរក្ស និងអភិឌ្ឍដោយនិរន្តរភាព៕

Khcct banner

អត្ថបទទាក់ទង