681 ezgif.com resize
Swift cc time

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា ចូលរួមទស្សនាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្រ្តដ៏ល្បី ជាមួយភរិយាថ្នាក់ដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ម៉ាឡេស៊ី៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា និងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន នាថ្ងៃទី២៧ ខែតុលា បានអញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នាថ្ងៃទី២៧ ខែតុលា ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា និងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) ដើម្បីស្គាល់ និងយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី ពីអតីតកាល និងរហូតមកដល់សម័យទំនើប។

មជ្ឈមណ្ឌលវប្បធម៌ Seri Negara សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែលជាអគារវិមានអាណានិគមប្រវត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការ និងជាផ្ទះសំណាក់សម្រាប់ឧត្តមស្នងការអង់គ្លេសប្រចាំប្រទេសម៉ាឡាយ៉ា។ ទីតាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងឯករាជ្យភាពរបស់ប្រទេសម៉ាឡេស៊ី ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសត្រូវបានព្រាងនៅទីនោះ ហើយកិច្ចព្រមព្រៀងសហព័ន្ធម៉ាឡាយ៉ាត្រូវបានចុះហត្ថលេខានៅទីនោះក្នុងឆ្នាំ ១៩៥៧។ បន្ថែមពីនេះ វិមានទាំងពីរគឺ Carcosa និង Seri Negara ត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌជាតិ។

សេរីណេហ្គារ៉ា ត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មរចនាបថ Tudor Revival ដ៏ប្លែក ដែលស្ថិតនៅលើភ្នំពីរជាប់គ្នានៅក្នុងសួនរុក្ខសាស្ត្រ Perdana ដោយទទួលបានកិត្តិនាមអន្តរជាតិជាទីតាំងថតសម្រាប់ខ្សែភាពយន្ត Crazy Rich Asians។ បច្ចុប្បន្ន ត្រូវបានដំណើរការជាសណ្ឋាគារផ្កាយ ៥ ជាមួយនឹងបន្ទប់ប្រណីត និងសេវាកម្មអ្នកបម្រើផ្ទាល់ខ្លួន និងផ្តល់ជូននូវជម្រើសទទួលទានអាហារជាច្រើនប្រភេទ រួមទាំងតែរសៀលបែបអង់គ្លេសដ៏ល្បីល្បាញនៅ The Drawing Room៕


Khcct banner

អត្ថបទទាក់ទង