681 ezgif.com resize
Swift cc time

ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិកធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ យន្តហោះចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងដែលមានមូលដ្ឋាននៅលើនាវាផ្ទុកយន្តហោះ USS Nimitz បានធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីរសៀលថ្ងៃអាទិត្យ ដោយក្នុងនោះមានសមាជិកនាវិកបីនាក់ដែលបើកឧទ្ធម្ភាគចក្រ MH-60R Sea Hawk ត្រូវបានជួយសង្គ្រោះ ហើយអ្នកបើកយន្តហោះពីរនាក់នៅក្នុងយន្តហោះចម្បាំង F/A-18F Super Hornet បានលោតចេញ ហើយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពដូចគ្នា។

យោងតាមកងនាវាប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកអាម៉េរិកបានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញនេះថាសមាជិកនាវិកបីនាក់នៃឧទ្ធម្ភាគចក្រ MH-60R Sea Hawk ត្រូវបានជួយសង្គ្រោះ ហើយអ្នកបើកយន្តហោះពីរនាក់នៅក្នុងយន្តហោះចម្បាំង F/A-18F Super Hornet បានលោតចេញ ហើយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព សរុបទាំងអស់អ្នកបើកយន្តហោះទាំងប្រាំនាក់មានសុវត្ថិភាព។ មូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានមន្រ្តីជំនាញអាម៉េរិកពន្យល់លម្អិតនោះទេ។

តាមប្រភពដដែល នាវា USS Nimitz កំពុងវិលត្រឡប់ទៅកាន់កំពង់ផែដើមរបស់ខ្លួននៅឯមូលដ្ឋានទ័ពជើងទឹក Kitsap ក្នុងរដ្ឋវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាអស់រយៈជាច្រើនខែ៕

Khcct banner

អត្ថបទទាក់ទង