681 ezgif.com resize
Swift cc time

កម្ពុជា-អាម៉េរិកសម្រេចបើកផ្លូវឱ្យធ្វើការរួមគ្នារវាងក្រុមហ៊ុន Boeing និងAir Cambodia ដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋបាលរបស់អាម៉េរិកដឹកនាំដោយ ដូណាល់ត្រាំ បានសម្រេចបើកផ្លូវឱ្យមានការធ្វើការរួមគ្នារវាងក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុន Air Cambodia របស់កម្ពុជា ដើម្បីជំរុញអភិវឌ្ឍលើវិស័យអាកាសចរណ៍។ ការសម្រេចនេះ ធ្វើឡើងក្រោយជំនួបរវាង ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និង សម្តេច ហ៊ុន ម៉ាណែត អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី។

យោងតាមគេហទំព័រសេតវិមាន នៅយប់ថ្ងៃទី ២៦ តុលា ២០២៥ បានឱ្យដឹងថា អាម៉េរិក និងកម្ពុជា បានព្រមព្រៀងគ្នាក្នុងការសម្រេចនូវលក្ខខណ្ឌ ចំនួន១០ចំណុច ពាក់ព័ន្ធនឹងការប្តេជ្ញាក្នុងការធ្វើពាណិជ្ជកម្មរវាងអាម៉េរិក និងកម្ពុជា។ ក្នុងនោះរួមមាន អាកាសចរជាតិកម្ពុជា (Air Cambodia) ប្តេជ្ងាធ្វើការរួមគ្នាជាមួយក្រុមហ៊ុន អាម៉េរិក Boeing ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់កម្ពុជា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំងពីរ ដែលនឹងផ្តល់ឱ្យការនាំចេញរបស់ប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក៕

Khcct banner

អត្ថបទទាក់ទង