អាម៉េរិក៖ យោងតាមសេចក្តីប្រកាសពីវិមានរដ្ឋាភិបាលអាម៉េរិក ស្តីពីលទ្ធផលនៃជំនួបពិភាក្សារបស់លោកដូណាល់ ត្រាំ និង សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៦ តុលានេះ អាម៉េរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។
យោងតាមសេចក្តីប្រកាសពីរដ្ឋាភិបាលអាម៉េរិក បានគូសបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោកត្រាំនឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជា សិក្សានៅមហាវិទ្យាល័យយោធាសហរដ្ឋអាម៉េរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និង ផ្សេងៗទៀត ហើយសហរដ្ឋអាម៉េរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត។
ការសម្រេចរបស់អាម៉េរិកនេះ ដោយអាម៉េរិក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ និងសម្តេច ហ៊ុន ម៉ាណែត បានជួបពីភាក្សាគ្នាជាលើកដំបូង ហើយអាម៉េរិក ពិនិត្យពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព និង សន្តិសុខ៕