681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន សាទរ«ទីម័រខាងកើត»ដែលបានក្លាយជាសមាជិកផ្លូវការទី១១របស់អាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២៦ តុលានេះ បានចេញសារលិខិតអបអរសាទរ ទីម័រខាងកើតដែលបានក្លាយជាសមាជិកផ្លូវការទី១១របស់អាស៊ាន នៅថ្ងៃទី២៦ ខែតុលានេះនិង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមិទ្ធផលដ៏ត្រចះត្រចង់មួយនេះ ចំពោះរដ្ឋាភិបាលទីម័រខាងកើត និងប្រជាជននៃប្រទេសនេះទាំងមូល។ 

យោងតាមសារលិខិតនោះ សម្តេច ហ៊ុន សែន បានចាត់ទុក ការចូលរួមជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើត គឺចំពេលវេលា និង មានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគមអាស៊ាន ខណៈពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពកាន់តែស្មុគស្មាញ។សម្រាប់សម្តេច ការចូលរួមរបស់ទីម័រខាងកើតនៅក្នុងសហគមន៍អាស៊ាន នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។ 

សម្តេច ហ៊ុន សែន ត្រូវបានគេស្គាល់ថាជាអ្នកដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការសម្របសម្រួលឲ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិទី១១របស់សហគមន៍អាស៊ាន។គេនៅចាំបានថា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ កម្ពុជាបានយល់ព្រមជាគោលការណ៍ក្នុងការទទួលយកទីម័រខាងកើតជាសមាជិកទី ១១ និងបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ថា ទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕


Khcct banner

អត្ថបទទាក់ទង