681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥តុលានេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកអនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ។

យោងតាមសារលិខិតនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងអស់ សម្តេចសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ សម្រាប់ការបាត់បង់ដ៏ធំធេង និងមិនអាចជំនួសបាន នៃព្រះមហាក្សត្រីយានីជាស្រឡាញ់ របស់ប្រជាជាតិថៃ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រីថៃ សិរីគិត យាងសោយទិវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមកាសែតថៃ Khaosod៕


Khcct banner

អត្ថបទទាក់ទង