សៀមរាប៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤តុលា បានដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករងនៃស្ថាប័នបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage) ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។
បន្ទាប់មក លោកអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យការងារកំពុងអនុវត្តនៅការដ្ឋានដោយផ្ទាល់ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ ដើម្បីឱ្យការងានេះ ដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់៕