681 ezgif.com resize
Swift cc time

មន្ត្រីអាវុធហត្ថម្នាក់ត្រូវផ្អាកមុខតំណែង និងថែមទាំងបញ្ជូនទៅតុលាការ ក្រោយប្រើអំពើហិង្សាលើស្ត្រីពេលគ្រោះថ្នាក់ចរាចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចស្នើសុំឱ្យផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបង្កហិង្សាលើ ស្ដ្រីម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឱ្យមកកងរាជអាវុធហត្ថ ដោយសារ បុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។

ជាមួយគ្នានោះ កងរាជអាវុធហត្ថ បន្ថែមថា មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម ពិតជា បានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន។ កងរាជអាវុធហត្ថ សម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកង- យោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿង ជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង