681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជានឹងអមដំណើរសម្ដេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ

ភ្នំពេញ៖ សមាជិកខ្លះៗនៃសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ នឹងអមដំណើរសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ ដើម្បីដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជារួមមាន អ្នកឧកញ៉ា ហាន់ ឃាង, អ្នកឧកញ៉ា ហេង ឡុង, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ អមដំណើរ សម្តេច ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង