681 ezgif.com resize
Swift cc time

លោកស៊ីប្តេជ្ញាដាក់អាទិភាពការពារជាតិក្នុងផែនការ៥ឆ្នាំខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានប្រកាសប្តេជ្ញាក្នុងការដាក់ផែនការអភិវឌ្ឍន៍ និងកសាងសមត្ថភាពបន្ថែមលើការការពារជាតិរបស់ចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះរាប់ចាប់តាំងពីឆ្នាំ ២០២៦-២០៣០ ។ ការប្រកាសរបស់លោកស៊ីជិនភីងនេះធ្វើឡើងក្នុងសមាជគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង។

យោងតាមសមាជបក្សកុម្មុយនិស្តចិនប្រទេសចិនបានកំណត់បញ្ជីគោលដៅដើម្បីណែនាំផែនការប្រាំឆ្នាំបន្ទាប់របស់ខ្លួនរហូតដល់ឆ្នាំ ២០៣០ ដោយផ្តោតខ្លាំងទៅលើខាងបច្ចេកវិទ្យា តម្រូវការក្នុងស្រុក សន្តិសុខជាតិ និងការពង្រឹងការការពារជាតិបន្ថែមទៀត។

មេដឹកនាំចិនលោកស៊ីជិនភីងបានគូសបញ្ជាក់ពីអាទិភាពដែលនឹងបង្កើតជាមូលដ្ឋាននៃផែនការប្រាំឆ្នាំលើកទី ១៥ (២០២៦ ដល់ ២០៣០) ដែលនឹងត្រូវបានអនុម័តជាផ្លូវការដោយសមាជបក្ស ក្នុងនោះគោលបំណងធំៗដូជាការកំណែទម្រង់ស៊ីជម្រៅ ការពង្រីកខាងវប្បធម៌ វឌ្ឍនភាពអេកូឡូស៊ី និងខែលសន្តិសុខជាតិដ៏រឹងមាំ។

សម្រាប់លោកស៊ីជិនភីង ផែនការប្រាំឆ្នាំលើកទី១៥ នឹងមានសារៈសំខាន់ខ្លាំងណាស់ ដោយនិងជំរុញទៅមុខលើគ្រប់វិស័យឆ្ពោះទៅរកការសម្រេចបាននូវទំនើបកម្មសង្គមនិយមនៅឆ្នាំ២០៣៥ បម្រើជាតំណភ្ជាប់សំខាន់រវាងអតីតកាល និងអនាគត។ លោកស៊ីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍរួមបញ្ចូលគ្នានៃយន្តការ ព័ត៌មានវិទ្យា និងភាពវៃឆ្លាត នៃយោធាចិន បង្កើនសមត្ថភាពយុទ្ធសាស្ត្រដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ ៕

Khcct banner

អត្ថបទទាក់ទង