681 ezgif.com resize
Swift cc time

លោក ប៉ាង លីដា ទទួលបាន«ប័ណ្ណសរសើរមេត្រីបរិស្ថាន» ចំពោះការប្តេជ្ងាចិត្តបម្រើប្រជាពលរដ្ឋដល់មូលដ្ឋាន នៅខណ្ឌពោធិ៍សែនជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ២៣ តុលា ២០២៥ បានទទួលបាន«ប័ណ្ណសរសើរ មេត្រីបរិស្ថាន» សម្រាប់ខណ្ឌពោធិ៍សែនជ័យ ពីរដ្ឋាភិបាលចំពោះការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅតាមមូលដ្ឋានបានល្អ។ លោកបានប្តេជ្ងាថា នឹងបន្តអភិវឌ្ឍក្នុងមូលដ្ឋានឱ្យបានល្អជាមួយប្រជាពលរដ្ឋបន្ថែមទៀត។

ក្រសួងបរិស្ថាន នៅថ្ងៃទី ២៣ តុលា ២០២៥ បានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀនក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ

លើសពីនេះ ក្រសួងបរិស្ថានក៏បានការលើកទឹកចិត្តបន្ថែម ដោយបានប្រគល់ បណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់សាលារៀនចំនួន ២៩ ផ្សេងទៀត និងប្រគល់បណ្ណសរសើរ លិខិតសរសើរដល់នីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលបានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មកពីវិស័យឯកជន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនអ្នកស្រឡាញ់បរិស្ថាន មួយចំនួនផងដែរ ដែលក្នុងនោះរួមមាន លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ផងដែរ។

គួររម្លឹកថា លោក ប៉ាង លីដា ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលមានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់ថាជាជនគំរូ និងសកម្មមួយរូប ដែលតែងយកចិត្តទុកដាក់ចំពោះកិច្ចការដល់មូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅខណ្ឌពោធិ៍សែនជ័យ៕

Khcct banner

អត្ថបទទាក់ទង