681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញ«គ្រឿងញៀន» ១,២៤៥ក្រាម ដែលបង្ក្រាបបាន២៦៤ករណី ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖​ រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ១,១៨៥.៦ក្រាម និងប្រភេទ WY ទម្ងន់ ៦០ក្រាម ដែលបានមកពីការបង្ក្រាបចំនួន ២៦៤ ករណី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។

បើតាមរបាយការណ៍លោក ណុប ឡងឌី អភិបាលរងខេត្ត ប្រកាសនាថ្ងៃទី២២ តុលា ក្នុងកម្មវិធី បានឲ្យដឹងថាលទ្ធផលការងារ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ សម្រេចបានរួមមាន៖ ធ្វើការអប់រំ ២,០០៨ លើក, បានធ្វើតេស្តសារធាតុញៀនលើមន្ត្រី ២,៩០០ នាក់, រកឃើញអ្នកបើកបរមានសារធាតុញៀន ៩នាក់, គ្រប់គ្រងអ្នកប្រើប្រាស់ ៥៩០នាក់ និងចុះកិច្ចសន្យាជាមួយទីតាំងងាយរងគ្រោះ ១៩៣ កន្លែង ព្រមទាំងកាស៊ីណូ ១២ កន្លែង។

លោកអភិបាលរងខេត្ត បន្ថែមថា ក្នុងនោះសហការចុះបង្ក្រាបបាន ២៦៤ ករណី ចាប់ខ្លួន៧១០នាក់ រឹបអូសថ្នាំញៀនប្រមាណ១.២ គីឡូក្រាម និងវត្ថុតាងផ្សេងៗទៀត, បញ្ជូនអ្នកញៀន ១៤ នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ និង ១៣៧ នាក់ ទៅមណ្ឌលស្តារនីតិសម្បទា ដោយ ៤៤ នាក់ ត្រូវបានសមាហរណកម្មចូលសហគមន៍វិញ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បន្តសហការយ៉ាងសកម្មជាមួយវៀតណាមដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែនផងដែរ៕


Khcct banner

អត្ថបទទាក់ទង