681 ezgif.com resize
Swift cc time

កម្ពុជា-ថៃសម្រេចសាងសង់ឡើងវិញ«បង្គោលព្រំដែន»១៥តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងឯកភាពគ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តចន្ទបុរី ប្រទេសថៃ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការបច្ចេកទេសជម្រុះព្រំដែនកម្ពុជា-ថៃ (JTSC)  ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។បន្ថែមលើពីនេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសJBC នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន៕


Khcct banner

អត្ថបទទាក់ទង