681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge របស់អាល្លឺម៉ង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយ លោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលប្រធានក្រុមប្រឹក្សាភិបាលរូបនេះកំពុងបំពេញបេសកកម្មនៅប្រទេសកម្ពុជា។

នាឱកាសនេះ អ្នកឧកញ៉ា បានជម្រាបជូនបន្ថែមអំពីសាវតា តួនាទី និងភារកិច្ចស្នូលរបស់សមាគមដែលជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងជាបណ្ដុំធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ។ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាល្លឺម៉ង់មកសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងរីករាយក្នុងការផ្ដល់ការគាំទ្រដល់កិច្ចសហការនានារវាងស្ថាប័នទាំងពីរផងដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។

តាមការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះ អ្នកឧកញ៉ា និង ប្រធានក្រុមប្រឹក្សាភិបាល បានឯកភាពបន្តពិភាក្សាដើម្បីកសាងស្ពានតភ្ជាប់ទំនាក់ទំនងគ្នា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីរៀបចំជំនួបផ្គូរផ្គងធុរកិច្ចនៅពេលអនាគតខាងមុខ។

គួរបញញជាក់ថា Asia Bridge មានឈ្មោះពេញជាផ្លូវការគឺ “Asienbrücke e.V. – Euro-Asian-Initiative” ត្រូវបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ជាមួយគោលដៅចម្បងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ (និងសហភាពអឺរ៉ុប) ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕


Khcct banner

អត្ថបទទាក់ទង