681 ezgif.com resize
Swift cc time

គណៈប្រតិភូអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណ:កម្មការទី៥) នៃរដ្ឋសភា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយលោក Andreas Scheuer ប្រធាន AsiaBridge និងជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃសហព័ន្ធអាល្លឺម៉ង់។ គណៈប្រតិភូអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីឱកាសវិនិយោគរបស់អាល្លឺម៉ង់នៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ និងសិក្សាពីលទ្ធភាពជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម កសិកម្ម និងការអប់រំ ជាពិសេសការសហការបណ្ដុះបណ្ដាលលើជំនាញស្ទែម (STEM)។

កិច្ចជំនួបពិភាក្សានេះ មានការចូលពីលោកសមាជិកគណ:កម្មការទី៥ លោក លោកស្រី ជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក លោកស្រីជាមន្ត្រីជំនួយការមួយចំនួនផងដែរ៕


Khcct banner

អត្ថបទទាក់ទង