ភ្នំពេញ៖ ក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ នៅទីស្ដីការក្រសួង ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានឱ្យដឹងថា ជំនួបពិភាក្សាការងារនេះ ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ ដែលក្នុងនោះ រួមមានការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, បត្យាប័ន និងផ្ទេរទណ្ឌិត។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ប្រទេសទាំងពីរ ក៏បានជំរុញកិច្ចសហការក្នុងការបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ៕