វ៉ាស៊ីនតោន៖ ទីភ្នាក់ងារទទួលបន្ទុកការពារឃ្លាំងស្តុកនុយក្លេអ៊ែរ (NNSA) របស់សហរដ្ឋអាម៉េរិក បានចាប់ផ្តើមដាក់បុគ្គលិកភាគច្រើនឱ្យឈប់សម្រាកដោយបង្ខំកាលពីថ្ងៃចន្ទ (ទី២០ ខែតុលា) ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានជាប់គាំងក្នុងការបោះឆ្នោតសម្រេចកញ្ចប់ថវិការជាតិដោយនេះបានឈានចូលសប្តាហ៍ទី ៤ របស់រដ្ឋាភិបាលអាម៉េរិកដែលជាប់គាំងក្នុងនោះមាន បុគ្គលិកប្រហែល ១,៤០០ នាក់នៅរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបានទទួលការជូនដំណឹងថាពួកគេត្រូវបានអនុញ្ញាតឲ្យសម្រាកនៅផ្ទះ និងមិនទទួលបានប្រាក់ខែជាប្រចាំឡើយ។
អ្នកនាំពាក្យក្រសួងថាមពលអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាដោយសារតែការជាប់គាំងរបស់រដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យ បុគ្គលិកសហព័ន្ធ NNSA ប្រមាណ ១,៤០០ នាក់ នឹងត្រូវបានផ្អាកពីការងារចាប់ពីថ្ងៃ ទី ២០ ខែតុលា ហើយបុគ្គលិកសហព័ន្ធ NNSA ជិត ៤០០ នាក់នឹងបន្តធ្វើការដើម្បីគាំទ្រដល់ការការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពនៃជីវិតមនុស្សក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ។
គួរកត់សម្គាល់ថាសហរដ្ឋអាម៉េរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រមាណចំនួន ៥,១៧៧ គ្រាប់ក្នុងនោះដែលមានក្បាលគ្រាប់ចំនួន ១,៧៧០ ត្រូវបានដាក់ពង្រាយនៅគ្រប់ទីតាំងក្នុងប្រទេស។ NNSA (រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ)មានអ្នកគ្រប់គ្រងអ្នកម៉ៅការចំនួន ៦០,០០០ នាក់ ទទួលខុសត្រូវលើការរចនា ការផលិត សេវាកម្ម និងការធានាលើជាតិផ្ទុះ៕