កណ្តាល៖ ការវិនិយោគសាងសង់អាកាសយានដ្ឋាន«អន្តរជាតិតេជោ»កម្ពុជា (ដំណាក់កាលទី 1) មានចំនួន 2,300លានដុល្លារ ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។
ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត4Fនេះ ត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូលដោយក្រុមហ៊ុន OCIC និង ក្រុមហ៊ុន CAIC។
គម្រោងនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Foster + Partners ជាស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ ក្រុមហ៊ុនកាណាដា ATKINS ដែលជា Consultant រៀបចំផែនការដើម ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជា Consultant រៀបចំគម្រោងនៅពេលសាងសង់ ក្រុមហ៊ុនហូឡង់ NACO ជាអ្នករៀបចំផែនការមេ (Master Planer) ក្រុមហ៊ុនសិង្ហបុរី Changi ដែលជាអ្នកប្រឹក្សាលើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រអាកាសចរ និង ការងារត្រៀមប្រតិបត្តិការ និងផ្ទេរពីព្រលានចាស់មកព្រលានថ្មី(ORAT,Operational Readiness and Airport Transfer) ។ ក្រុមហ៊ុន 中建三局(China State Construction Third Engineering Bureau Co., Ltd.) ដែលមកពីប្រទេសចិនជាក្រុមហ៊ុនម៉ៅការសាងសង់ស្ថានីយ៍អ្នកដំណើរ។
ក្រុមហ៊ុនចូលរួមសាងសង់គម្រោងមានដូចខាងក្រោម៖
1. ក្រុមហ៊ុនសិង្ហបុរី RLB
2. ក្រុមហ៊ុន Aviation Industry Corporation of China(AVIC)
3. ក្រុមហ៊ុន CIMC-Tian Da
4. ក្រុមហ៊ុន Jintumu / Xifei Curtain Wall Decoration (Cambodia) Co., Ltd.
5. ក្រុមហ៊ុន Nutech Company Limited
6. ក្រុមហ៊ុន Pteris (BHS)
7. ក្រុមហ៊ុន Zhuhai Haohan Decoration Engineering Co., Ltd. (Nanli)
8. ក្រុមហ៊ុន Shanghai Baoye Group Corp., Ltd(MCC)
9. ក្រុមហ៊ុន CeTeau B.V.
10. ក្រុមហ៊ុន Comin Khmere (CK)
11. ក្រុមហ៊ុន Daidung ផលិតកម្មលោហៈ សម្ភារៈសំណង់ និងពាណិជ្ជកម្ម (Daidung Metallic Manufacture Construction and Trade Corporation)
12. ក្រុមហ៊ុន Geoharbour Construction Co., Ltd
13. ក្រុមហ៊ុន Home Access
14. ក្រុមហ៊ុន Hunter Douglas Indochina Company Limited
15. ក្រុមហ៊ុន LBL International
16. ក្រុមហ៊ុន Lotus Green
17. ក្រុមហ៊ុន Otis Elevator Cambodia Co., Ltd
18. ក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd.
19. ក្រុមហ៊ុន SITA Information Networking Computing (Asia Pacific) Pte Ltd
20. ក្រុមហ៊ុន TNJ Development Company Limited
21. ក្រុមហ៊ុន C E & P Corporation Ltd.
22. ក្រុមហ៊ុន DBD
23. ក្រុមហ៊ុន ET&S Engineering Import Export Co., Ltd.
24. ក្រុមហ៊ុន Fuxin Steel Building Co., Ltd
25. ក្រុមហ៊ុនវិនិយោគធនធានទឹក និងបរិស្ថាន វៀតណាម Vietnam Water and Environment Investment Corporation (Viwaseen)
26. ក្រុមហ៊ុន StrongView និង ក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្នេះ អាកាសយានដ្ឋាន«អន្តរជាតិតេជោ»កំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី2 និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន 50 លានដុល្លារ មានទំហំឃ្លាំងសរុប 40,000 ម៉ែត្រការ៉េ។ ការវិនិយោគបន្ថែមនេះ គឺយោងទៅតាមកំណើនទំនិញ Cargo និង ដើម្បីត្រៀមឲ្យ អាកាសយានដ្ឋាន«អន្តរជាតិតេជោ»ជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និង ការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។
ក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company (ពី Singapore Airlines) បង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering Services Company Limited ដើម្បីផ្តល់សេវាថែទាំដល់ក្រុមហ៊ុនអាកាសចរណ៍នៅ TIA។ ផែនការនាពេលអនាគតគឺ យើងនឹងសាងសង់ស្ថានីយ៍សម្រាប់សេវាថែទាំ និងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញ ជាទីតាំងកណ្តាល ដែលមានសក្តានុពលផ្តល់សេវាកម្មនេះ នៅក្នុងតំបន់អាស៊ាន និងអាស៊ី។
បន្ថែមលើពីនេះ ក្រុមហ៊ុន CAIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង 10 គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន 100 លានដុល្លារ សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និង មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។ ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈ TIA។ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ TIA ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងអន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរ៕