681 ezgif.com resize
Swift cc time

រដ្ឋសភាកម្ពុជា បដិសេធចំពោះព័ត៌មាន The Nations របស់ថៃដែលបានផ្សព្វផ្សាយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រដ្ឋសភាកម្ពុជា បញ្ជាក់ពីការចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) របស់គណៈប្រតិភូសភាកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥ និងបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ។

ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ (Emergency Item)ស្តីពី “ការពង្រឹងយន្តការ នៃស្ថាបន័នីតិបញ្ញត្តិទាក់ទងនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនណិត ក្នុងន័យលើកម្ពស់គោលការណ៍មនុស្សធម៌” ដែលគណៈប្រតិភូថៃបានស្នើឱ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា (IPU) គណៈប្រតិភូសភាកម្ពុជាបានសម្តែង មតិគាំទ្រដោយបានធ្វើការកែសម្រួលដោយភាពស្ថាបនាលើខ្លឹមសារសេចក្តីព្រាងរបៀបវារៈបន្ទាន់ ដើម្បីជួយធ្វើឱ្យ ខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពខ្ពស់ និងគុណតម្លៃជាសកល។

រដ្ឋសភាកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជាថា ក្នុងឋានៈជារដ្ឋឯករាជ្យមាន អធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក ជាសមាជិកនៃអង្គការសហប្រជាតិ កម្ពុជានឹងបន្តនូវតួនាទីន ការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក និងជាពិសេសសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាព កិច្ច សហប្រតិបត្តការ និងការគោរពច្បាប់អន្តរជាតិ។ មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃនៃការយោគ យល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង