681 ezgif.com resize
Swift cc time

ក្រសួងការងារ និងទីភ្នាក់ងារ GIZ ឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ GIZ ត្រៀមខ្លួនរួចជាស្រេចក្នុងការ ក្នុងការជួយគាំទ្រដល់ក្រសួងការងារ ជាជំនួយបច្ចេកទេស កិច្ចសម្របសម្រួលនានា និងសម្ភារគាំទ្រនានា សម្រាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ តាមរយៈការទទួលបានជំនាញថ្មីៗ និងការពង្រឹងជំនាញនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំដើមឆ្នាំ ២០៣០។ នេះបើតាមលទ្ធផលនៃជំនួបរបស់លោក Matthias Bickel ដែលជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នារសៀលថ្ងៃទី ១៦ តុលា ២០២៥។

យោងតាមគេហទំព័រក្រសួងការងារ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយលោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងមានការចូលរួមពីលោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការ GIZ ដែលកន្លងមកបានជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា GIZ បានឧបត្ថម្ភដល់ក្រសួងការងារ នូវឧបករណ៍បច្ចេកទេសមួយចំនួនសម្រាប់អធិការកិច្ចការងារ ដែលនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីចុងខែសីហា កន្លងទៅនេះ ដែលនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរក្នុងការលើកកម្ពស់លក្ខខណ្ឌការងារដល់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជាផងដែរ។

លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ បានបញ្ជាក់ពីជំហរ និងការត្រៀមខ្លួនរួចជាស្រេចរបស់ GIZ ក្នុងការជួយគាំទ្រជាជំនួយបច្ចេកទេស កិច្ចសម្របសម្រួលនានា និងសម្ភារគាំទ្រនានា សម្រាប់បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃ ពិសេសតាមរយៈការទទួលបានជំនាញថ្មីៗ និងការពង្រឹងជំនាញនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំដើមឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Matthias Bickel ប្រធាន GIZ ប្រចាំប្រទេសកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់អាល្លឺម៉ង់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសការងារសមរម្យជូនដល់យុវជនកម្ពុជាផងដែរ៕

Khcct banner

អត្ថបទទាក់ទង