681 ezgif.com resize
Swift cc time

ធនាគារដ៏ល្បីមួយរបស់ជប៉ុន ប្ដេជ្ញាគាំទ្រ និងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិ នៃកម្ពុជា)

ភ្នំពេញ៖ តំណាងភាគទុនិក ធនាគារ ហត្ថា ម.ក ដែលជាសមាជិកមួយរបស់ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃប្រទេសជប៉ុន បានបង្ហាញពីការប្តេជ្ញារបស់ភាគទុនិក ក្នុងការគាំទ្រ និងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។

នាឱកាសនេះ លោក Kenichi Yamato តំណាងភាគទុនិក ធនាគារ ហត្ថា ម.ក ពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា ម.ក ដែលជាសមាជិកមួយរបស់ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃប្រទេសជប៉ុន និងបានបង្ហាញពីការប្តេជ្ញារបស់ភាគទុនិក ក្នុងការគាំទ្រ និងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានលើកឡើងពីការខិតខំអនុវត្តតាមក្របខណ្ឌបទប្បញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ធនាគារ។

ជាការឆ្លើយតប លោកស្រី ជា សិរី បានថ្លែងអំណរគុណលោកតំណាងភាគទុនិក ចំពោះការជឿជាក់ក្នុងការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាឆន្ទ:ក្នុងការជួយពង្រឹងភាពធន់ក្នុងវិស័យធនាគារនៅកម្ពុជា។ លោកស្រីក៏បានស្នើធនាគារបន្តគាំទ្រដល់វិស័យធនាគារ តាមរយៈការបន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល និងចូលរួមផ្តល់ធាតុចូលនានា ដើម្បីពង្រឹងការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង