681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលពីការនាំចេញទំនិញបានជាង ២៣ ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ប្រមាណជាង ២៣ ពាន់លានដុល្លារ កើនឡើង ១៥.៤៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលអាចរកចំណូលបានត្រឹមប្រមាណ ២០ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ រយៈពេល៩ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤៧,៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញក្នុងទឹកប្រាក់ប្រមាណជាង ២៣ ពាន់លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណជាង ២៤ ពាន់លានដុល្លារ។

របាយការណ៍ក៏បានបញ្ជាក់ថា ទីផ្សារសំខាន់ៗទាំង៥ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេមានដូចជា៖ សហរដ្ឋអាម៉េរិក, សហភាបអឺរ៉ុប, វៀតណាម, ចិន និង ជប៉ុន។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង