អាម៉េរិក៖ លោកប្រធានសន្តិភាពដូណាល់ត្រាំបានប្រកាសកាលពីល្ងាចថ្ងៃទី ១៦ ខែ តុលា ថាលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន ម្តងទៀតនៅក្នុងប្រទេសហុងគ្រីដើម្បីជជែកគ្នាជុំវិញបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ការប្រកាសរបស់លោកធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទប្រកបដោយលទ្ធផលវិជ្ជមានជាមួយនឹងលោកពូទីន។
លោកដូណាល់ត្រាំបានប្រកាសថាលោកនឹងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋធានី Budapest ប្រទេសហុងគ្រីម្តងទៀត បន្ទាប់ពីបានព្រមព្រៀងគ្នាតាមទូរស័ព្ទសម្រាប់កិច្ចពិភាក្សាស្តីពីសង្គ្រាមនៅអ៊ុយក្រែន។ លោកបានបន្ថែមថា៖ «ខ្ញុំជឿថាការរីកចម្រើនដ៏អស្ចារ្យត្រូវបានធ្វើឡើងជាមួយនឹងការសន្ទនាតាមទូរស័ព្ទនាថ្ងៃនេះ។ មន្ត្រីជាន់ខ្ពស់អាម៉េរិក និងរុស្ស៊ីនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំមួយផ្សេងទៀតរវាងលោក និងលោកពូទីន។
គួរកត់សម្គាល់ថាក្នុងជំនួបជជែកគ្នាជាច្រើនម៉ោងពេញដោយបរិយាកាសរីករាយនៅក្នុងរដ្ឋអាឡាស្កាកាលពីថ្ងៃទី ១៥ ខែ សីហា កន្លងទៅលោកត្រាំបានចាត់ទុកជំនួបរបស់លោកនឹងពូទីនជាជណ្តើរឡើងទៅបញ្ចប់សង្រ្កាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែផ្ទុះ ក្នុងជំនួបនោះលោកត្រាំគ្រាន់តែបង្ហាញពីលទ្ធផលវិជ្ជមានតែមិនមានកិច្ចព្រមព្រៀងបទឈប់បាញ់ រឺការដោះដូរដីរបស់អ៊ុយក្រែនណាមួយជាថ្នូរនឹងទទួលបានសន្តិភាពឡើយ។ លោកត្រាំថាក្នុងជំនួបរវាងរុស្ស៊ីមានលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាន៕