681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកដំណើរឆ្លងកាត់សរុបជាង ២,៧លាននាក់ រយៈពេល២ឆ្នាំចុងក្រោយនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគិតចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SIA) មានសរុបចំនួន ២,៧៧៩,៧៣៤ នាក់។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរ (ទ្វេរទិស) ជាមធ្យម ៣៦ជើង/ក្នុង១ថ្ងៃ និងមានអ្នកដំណើរ (ទ្វេរទិស) ជាមធ្យម ៣,៤៦៤នាក់/ក្នុង១ថ្ងៃ។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

ដោយឡែក សម្រាប់តែខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត ១ ពាន់ជើង (៩៥២ ជើង) និងមានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ ម៉ឺននាក់ (៦៧,៨៦៦ នាក់) ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនគីឡូ (១២,៧០០ គីឡូ)។

របាយការណ៍ក៏បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន១០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ២ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន៨ ហើយរំពឹងថានឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន៤ បន្ថែមទៀត គិតត្រឹមដំណាច់ឆ្នាំ២០២៥ (IndiGo, Firefly, Air Busan, T'way)៕


Khcct banner

អត្ថបទទាក់ទង