Cctimesw1140xh150cm copy

អំពីយានអវកាសវាស់ស្ទង់ChangE-5របស់ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៤ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង នៅទីលានបង្ហោះយានអវកាសវឹនឆាងខេត្តហៃណានប្រទេសចិន យានអវកាសវាស់ស្ទង់ChangE-5នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទត្រូវបានបាញ់បង្ហោះដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូនឈ្មោះChang Zheng-5ដែលអាចបញ្ជាពីចម្ងាយ។រហូតដល់ពេលបច្ចប្បន្ននេះ ក្រុមយានអវកាសChangEមានយានអវកាសចំនួន៦ គឺយានអវកាសវាស់ស្ទង់ChangE-1ដល់ChangE-5និង ផ្កាយរណបបញ្ជូនព័ត៌មានទំនាក់ទំនងនៃការស្ទង់រុករកភពព្រះចន្ទមួយគ្រាប់ឈ្មោះQueQiao។

នៅជួរភ្នំ Mons Rümkerដែលជាកន្លែងចុះចតរបស់យានអវកាសវាស់ស្ទង់ChangE-5នោះមិនធ្លាប់មានយានអវកាសវាស់ស្ទង់របស់មនុស្សជាតិឈរជើងទេ។ ថ្មនិងដីធ្លីនៅកន្លែងនេះមានអាយុកាល១២០០លានឆ្នាំតែប៉ុណ្ណោះ តាមរយៈការស្រាវជ្រាវពីប៉ាន់គំរូវត្ថុធាតុដែលបានប្រមូលយកពីកន្លែងនេះ អ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមអាចយល់ដឹងបានកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្រ្តនៃសកម្មភាពភ្នំភ្លើងនៅលើភពព្រះចន្ទ។បេសកកម្មរបស់យានអវកាសវាស់ស្ទង់ChangE-5មានភាពស្មុគស្មាញជាងគេបំផុតក្នុងប្រវត្តិសាស្រ្តអវកាសចរណ៍របស់ប្រទេសចិន។ក្នុងបេសកកម្មលើកនេះ ChangE-5នឹងប្រមូលយកប៉ាន់គំរូវត្ថុធាតុលើផ្ទៃភពព្រះចន្ទជាលើកដំបូង បង្ហោះ ពីផ្ទៃភពព្រះចន្ទជាលើកដំបូង តភ្ជាប់គ្នាដោយគ្មានមនុស្សបើកក្នុងគន្លងវិថីភពព្រះចន្ទ ដែលមានចម្ងាយ៣៨ម៉ឺនគីឡូម៉ែត្រជាលើកដំបូង និងប្រមូលយកប៉ាន់គំរូវត្ថុធាតុនលើឋានព្រះចន្ទមកភពផែនដីវិញដោយល្បឿនជិតល្បឿនអវកាសទី២ជាលើកដំបូង។ នេះក៏ជាលើកដំបូងហើយដែលយានអវកាសចិនបានបង្ហោះចេញពីផ្ទៃភពផ្កាយក្រៅពីផែនដីវិលត្រឡប់ទៅកាន់ផែនដីវិញជាលើកដំបូងដែរ។

បេសកកម្មស្ទង់រុករកលើភពព្រះចន្ទរបស់យានអវកាសChangE-5លើកនេះនឹងអស់រយៈពេលជាង២០ថ្ងៃ ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង