681 ezgif.com resize
Swift cc time

ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅថៃ ចាត់ទុកការចាក់«សំឡេងរំខាន»ដល់ពលរដ្ឋកម្ពុជាតាមព្រំដែនគឺបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ នៅថ្ងៃទី ១២ តុលា បានទទួលស្គាល់ថា ទង្វើចាក់«សំឡេងរំខាន»ដល់ពលរដ្ឋកម្ពុជាតាមព្រំដែន គឺការរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ ការណ៍នេះ បានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើ ឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោក Sunai Phasuk ជាទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ។ លោក Sunai Phasuk បានលើកឡើងថា “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្ដឹង និង យន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត ដែលពាក់ព័ន្ធនឹងសំឡេង ក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញា ប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមថៃ ដែលមានការបើកដៃដោយក្រុមយោធា កំពុងបន្តសកម្មភាពចាក់សម្លេងរំខាន និង វីដេអូ នាពេលយប់នៅតាមព្រំដែន រំខានដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ដែលប៉ះពាល់ដល់កុមារ ចាស់ជរា ស្រ្តី និងប្រជាជនស៊ីវិលនៅតាមព្រំដែន៕


Khcct banner

អត្ថបទទាក់ទង