681 ezgif.com resize
Swift cc time

ប្រធានរដ្ឋសភាកម្ពុជា ប្រើប្រាស់វេទិកាថ្នាក់ដឹកនាំពិភពលោកនៅចិន ប្រាប់អន្តរជាតិពីមហិច្ឆតាឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប៉េកាំង៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី កំពុងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក។ក្នុងវេទិកាអន្តរជាតិនេះ សម្តេច ឃួន សុដារី បានបន្តលើកឡើងពីសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា តាមរយៈរូបភាពផ្សេងៗ ជាពិសេសប៉ះពាល់ដល់ប្រជាជនស៊ីវិលកម្ពុជាដែលមានស្ត្រី កុមារ មនុស្សចាស់ជាដើម។

ក្នុងកិច្ចប្រជុំនោះ សម្តេច ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង។”

ការពាវនាវរបស់ប្រមុខរដ្ឋសភាកម្ពុជានេះ គឺបន្ទាប់ពីមានការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និង ស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា។

សម្រាប់សម្តេច ឃួន សុដារី កម្ពុជាប្រកាន់ជំហរ សន្តិភាព អត់ធ្មត់ដោយសារមិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទំាងពីររងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្រ្គាមឡើយ។កម្ពុជាបានព្យាយាមតាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនវិលទៅសភាពប្រក្រតីភាព ឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង