681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងទេសចរណ៍សុំឱ្យអាជីវករ និងប្រជានេសាទ«តំបន់ឆ្នេរ»ចងគ្នាជាសហគមន៍ទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ខេត្តកែប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ ត្រូវគិតគូរពិចារណារៀបចំចងគ្នាជាសហគមន៍ទេសចរណ៍ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល ខេត្តកែប នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ត្រូវគិតគូរពិចារណារៀបចំចងគ្នាជាសហគមន៍ទេសចរណ៍ ដោយក្រសួងទេសចរណ៍ និងអាជ្ញាធររដ្ឋបាលខេត្តកែប រដ្ឋបាលស្រុក នឹងសហការគាំទ្រលើកិច្ចការងារនេះ ដើម្បីឱ្យលោកអ៊ំ ពូមីងបងប្អូនទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ក៏មានប្រសាសន៍ផ្តាំផ្ញើដល់អាជីវករ ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាបរិស្ថានអនាម័យ សុវត្ថិភាពចំណីអាហារ រៀបចំទីធ្លាបរិវេណឱ្យមានសណ្តាប់ធ្នាប់, បន្តរក្សាតម្លៃឱ្យបានសមរម្យ, បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកលំហែរ និងលេងកម្សាន្ត នៅតាមតំបន់ឆ្នេរឱ្យបានកាន់តែច្រើន ដែលជាតម្លៃបន្ថែមក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។ នេះបើតាមក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង