681 ezgif.com resize
Swift cc time

ត្រាំព្រមាននឹងយល់ព្រមឲ្យមីស៊ីល Tomahawk បាញ់បានជាង៣ពាន់គីឡូម៉ែត្រទៅអ៊ុយក្រែន បើរុស្ស៊ីនៅតែបន្តសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំកាលពីល្ងាចថ្ងៃទី ១២ ខែ តុលា បានធ្វើការព្រមានទៅរុស្ស៊ីម្តងទៀតចំៗថាលោកនឹងពិចារណាបើកភ្លើងខៀវអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Tomahawk ដែលមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយប្រមាណ ២៥០០គីឡូម៉ែត្រជ្រៅចូលក្នុងប្រទេសរុស្ស៊ីប្រសិនបើរុស្ស៊ីនៅតែបន្តសង្រ្គាមលើប្រទេសអ៊ុយក្រែនទៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កំឡុងពេលហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងពិចារណាក្នុងការឲ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ជ្រៅចូលក្នុងប្រទេសរុស្ស៊ី ប្រសិនបើរុស្ស៊ីនៅតែបន្តសង្រ្គាម នឹងមិនចូលតុចចារជាមួយអ៊ុយក្រែន។

បើតាមលោកត្រាំដដែលសហរដ្ឋអាម៉េរិកនឹងមិនលក់មីស៊ីលដោយផ្ទាល់ទៅឱ្យអ៊ុយក្រែនទេ ប៉ុន្តែអាម៉េរិកនឹកផ្តល់ឱ្យទៅអង្គការណាតូ បន្ទាប់មកអាចផ្តល់នឹងផ្តល់មីស៊ីល Tomahawks ទៅកាន់អ៊ុយក្រែន។ លោកអះអាងទៀតថាលោកធ្លាប់ប្រាប់ពូទីនថាប្រសិនបើសង្រ្គាមមិនត្រូវបានដោះស្រាយទេ អាម៉េរិកអាចនឹងបើកភ្លើងខៀវឲ្យអ៊ុយក្រែនបាញ់ចូលជ្រៅក្នុងប្រទេសរុស្ស៊ី។

គួរកត់សម្គាល់ថាមីស៊ីល Tomahawk មានរយៈចម្ងាយ ២,៥០០ គីឡូម៉ែត្រ អាចវាយប្រហារបានជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូផងដែរ។ រុស្ស៊ីធ្លាប់បានព្រមានជាច្រើនដងប្រឆាំងនឹងការផ្តល់មីស៊ីល Tomahawks ណាមួយដល់អ៊ុយក្រែន ហើយការផ្តល់មីស៊ីលនប្រភេទនេះទៅអ៊ុយក្រែនគឺជាការប្រកាសសង្រ្គាមជាមួយនឹងរុស្ស៊ី៕

Khcct banner

អត្ថបទទាក់ទង