681 ezgif.com resize
Swift cc time

ក្រុមហ៊ុនទេសចរណ៍ធំៗរបស់ហូឡង់នឹងសហការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រទេសហូឡង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានឹងទៅដល់ប្រទេសហូឡង់តាមរយៈ FAM Trip សហការរៀបចំដោយក្រុមហ៊ុនទេសចរណ៍ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd.។ លទ្ធផលដ៏ល្អនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនឯកជននានាពីប្រទេសហូឡង់ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមប្រតិភូដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ និងជួយបន្តផ្សព្វផ្សាយពីព័ត៌មានពិតជាក់ស្តែងដែលបានជួបក្នុងអំឡុងទស្សនកិច្ចនេះដែរ។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ជូនប្រតិភូទាំងអស់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេសគឺហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ច ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ យន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពជូនដល់វិនិយោគិនបរទេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd. លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូ FAM Trip ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនឯកជននានាពីប្រទេសហូឡង់ដែលបានសហការរៀបចំដោយក្រុមហ៊ុនទេសចរណ៍ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd. នៅសណ្ឋាគារ Courtyard by Marriott៕


Khcct banner

អត្ថបទទាក់ទង