681 ezgif.com resize
Swift cc time

កម្ពុជាត្រៀមខ្លួនជាស្រេចទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines) ។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី Sarah Lotfi Lajam ជាប្រធានក្រុមគ្រប់គ្រងនៃក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្ររបស់ក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយនេះដែលបានដឹកជញ្ជូនអ្នកដំណើរជាង៣៥លាននាក់ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអ៊ឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាមេរិក ពិតជាជួយឱ្យមានកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង