681 ezgif.com resize
Swift cc time

ត្រាំព្រមានដំឡើងពន្ធ១០០%ទៀតលើប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រាំបានប្រកាសថាលោកនឹងដំឡើងពន្ធលើប្រទេសចិន ១០០%ទៀតលើពន្ធបច្ចុប្បន្នដែលមានសរុបប្រមាណ ៥៧% ដោយពន្ធថ្មី ១០០%នឹងចូលជាធរមាននៅដើមខែ វិច្ឆិកាខាងមុខដូចច្នេះពន្ធដែលអាម៉េរិកដាក់លើចិនទាំងចាស់ នឹងថ្មីអាចនឹងឈានដល់ ១៥៧% ចំណាត់ការរបស់លោកត្រាំនេះធ្វើឡើងដោយសារតែចិនពេលបាននេះកំពុងតែកាន់កាប់ជាង ៧០%នៃសារធាតុកម្រជាច្រើននៅទូទាំងសកលលោក ហើយចិនបានរឹតត្បិតការនាំចេញរ៉ែកម្ររបស់ខ្លួនទៅអាម៉េរិក។

យោងតាមសេចក្តីប្រកាសរបស់លោកតាមប្រព័ន្ធ TRUTH SOCIAL លោកប្រកាសថាលោកនឹងដំឡើងពន្ធលើប្រទេសចិនជាការឆ្លើយតបទៅនឹងការររារាំងមិនឱ្យប្រទេសចិនលក់រ៉ែកម្រទៅឱ្យសហរដ្ឋអាម៉េរិកបន្ថែមទៀតលោកព្រមាននឹងដាក់ពន្ធ ១០០ ភាគរយលើទំនិញរបស់ចិនចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឬឆាប់ជាងនេះពន្ធទាំងនោះនឹងរួមបញ្ចូលជាមួយពន្ធដែលមានស្រាប់លើទំនិញចិនដូចច្នេះសរុបនឹងកើនដល់ ១៥៧%។

គួរកត់សម្គាល់ថាបច្ចុប្បន្ននេះប្រទេសចិនគ្រប់គ្រងប្រហែល ៧០ ភាគរយនៃលោហធាតុ និងធាតុកម្រជាច្រើនប្រទេសនៅទូទាំងសកលលោក សារធាតុរ៉ែសំខាន់ៗដែលចិនកាន់កាប់ត្រូវបានប្រើប្រាស់ក្នុងផលិតផលជាច្រើន រួមទាំងរថយន្ត ឧបករណ៍អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិចដូចជាកុំព្យូទ័រយួរដៃជាដើម៕


Khcct banner

អត្ថបទទាក់ទង