681 ezgif.com resize
Swift cc time

សំរាមគរច្រើនបង្កជាក្លិនមិនល្អ ក្រោយការប្រមូលសំរាមយឺតយ៉ាវដោយសាររាំងស្ទះផ្លូវនៅទីលានចាក់សំរាមក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះសីហនុ៖ ក្រុមហ៊ុនសំរាមខេត្តព្រះសីហនុ បានបញ្ជាក់ថាសំរាមគរច្រើនបង្កជាក្លិនមិនល្អនៅក្រុងព្រះសីហនុ ដោយសារស្ថានភាពផ្លូវនៅទីលានចាក់សំរាមមានភាពលំបាកខ្លាំងបែកភក់ជ្រៅជាប់ឡានដឹកសំរាម បង្កឲ្យមានការបញ្ហាយឺតយ៉ាវក្នុងការប្រមូលសំរាម។

ប្រធានក្រុមហ៊ុនសំរាម បានបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន បានខិតខំប្រមូល នឹងដឹកជញ្ជូនចេញពីក្រុងព្រះសីហនុ ទាំងយប់ថ្ងៃ ពេលខ្លះមានកម្មករស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក៏មាន ដើម្បីពន្លឿន ដឹកទៅចាក់នៅទីលាន ចាក់សំរាម ដែលស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយសំរាមមួយថ្ងៃៗ ចន្លោះពី៧០០ ទៅ៨០០តោន បានដឹកចេញ។

បើតាមប្រភពដដែលបានពន្យល់បន្ថែមថា បញ្ហាដែលកំពុងជួបនិងមានភាពយឺតយ៉ាវក្នុងរដូវស្សានេះ ក្នុងការប្រមូលសំរាមតាមផ្ទះបងប្អូនប្រជាពលរដ្ឋ គឺបញ្ហាដោយសាររាំងស្ទុះផ្លូវនៅទីលានចាក់សំរាម មានភាពលំបាកខ្លាំង រាល់ថ្ងៃឡានសំរាមបានដឹកដល់ទីលានហើយ ប៉ុន្តែបែនចេញយឺតដោយសារផ្លូវចូលទីលានចាក់សំរាម និងមានភាពលំបាកបែកភក់ជ្រៅ និងចេញចូលជាប់ឡាន ហើយត្រូវចំណាយពេលវេលាយូរ ទាំងពេលចូលចាក់ និងពេលបើកចេញ។

ការបកស្រាយនេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានមកថ្ងៃនេះ សង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បាននិយាយពីបញ្ហាសំរាម ថាក្រុមហ៊ុន មកយកយឺតយ៉ាវ និងបង្កជាក្លិនមិនល្អប៉ះពាល់ដល់សុខភាព និងកន្លែងរកស៊ីប្រកបមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ បច្ចុប្បន្នបញ្ហានេះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរអង្គភាព ពាក់ព័ន្ធ និងក្រុមហ៊ុន យកចិត្តទុកដាក់ខិតខំចុះពិនិត្យមើលផ្ទាល់លើបញ្ហានេះ ដោយបានចុះពិនិត្យមើលផ្ទាល់នៅទីលានចាក់សំរាមនេះផងដែរ៕

Khcct banner

អត្ថបទទាក់ទង