681 ezgif.com resize
Swift cc time

ពូទីនទទួលស្គាល់ថាខ្លួនបានបាញ់ទម្លាក់យន្តហោះ Azerbaijani សម្លាប់មនុស្ស ៣៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ ប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន បានទទួលស្គាល់ថារុស្ស៊ីពិតជាច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ អាស៊ែបៃហ្សង់ Airlines កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៤ ពិតប្រាកដមែនដោយក្នុងហេតុការណ៍ដ៏រន្ធត់កន្លងទៅនោះបានបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណ ៣៨នាក់ និងរបួសជាច្រើននាក់ទៀត។ លោក ពូទីន ថាការបាញ់ទម្លាក់នេះដោយសារតែរុស្ស៊ីច្រឡំស្មានតែដ្រូនរបស់អ៊ុយក្រែនហោះឆ្លងកាត់ដែនអាកាសរបស់រុស្ស៊ី ទើបបណ្តាលឲ្យរុស្ស៊ីបាញ់ទម្លាក់ការពារខ្លួន។

នៅក្នុងជំនួបរវាងមេដឹកនាំអាហ្សែបៃហ្សង់លោក Ilham Aliyev និងមេដឹកនាំរុស្ស៊ីលោកពូទីននៅតាជីគីស្ថាន លោកពូទីនបានធ្វើការសូមទោសចំពោះរឿងរ៉ាវដែលបានកើតឡើងកាលពីខែធ្នូ ឆ្នាំ ២០២៤ ដោយរុស្ស៊ីបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ Embraer ដែលហោះហើរពីអាស៊ែបៃហ្សង់ ទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថាននៅរសៀលថ្ងៃពុធទី ២៥ ធ្នូដោយមានអ្នកដំណើរ ៦៧ នាក់ និងនាវិក ៥ នាក់នៅលើយន្តហោះ ហើយបានសម្លាប់មនុស្សសរុប ៣៨នាក់។

បើតាមលោកពូទីនដដែលដោយការបាញ់នោះគឺសំដៅទៅលើដ្រូនរបស់អ៊ុយក្រែនមិនមែនយន្តហោះរបស់អ្នកដំណើរនោះទេលោកថាកងការពារដែនអាកាសរបស់រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ អាស៊ែបៃហ្សង់ កាលពីខែធ្នូ។ លោកពូទីនថាលោកនឹងដាក់ទណ្ឌកម្មលើអ្នកដែលច្រឡំបាញ់ និងសងសំណងដល់គ្រួសារដែលរងគ្រោះដោយសារការបាញ់ច្រឡំមួយនេះ។

ជាការឆ្លើយតបទៅវិញប្រធានាធិបតីអាស៊ែបៃហ្សង់ បានរិះគន់រុស្ស៊ីចំពោះការព្យាយាមគេចវេសពីការពិត ក៏ប៉ុន្តែលោកក៏បានថ្លែងអំណរគុណដល់លោក ពូទីន សម្រាប់ការតាមដានផ្ទាល់នូវដំណើរការស៊ើបអង្កេត និងទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ពិតប្រាកដមែន៕

Khcct banner

អត្ថបទទាក់ទង