681 ezgif.com resize
Swift cc time

វិស័យមីក្រូហិរញ្ញវត្ថុ ចូលរួមសម្រាលបន្ទុកពលរដ្ឋរងគ្រោះក្នុងជម្លោះតាមព្រំដែន និងកងទ័ពជួរមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ ប្ដេជ្ញាចូលរួមចំណែកដល់ការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ សេចក្តីណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា រួមទាំងការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋជួបការលំបាកផ្នែកហិរញ្ញវត្ថុ ពលករដែលវិលត្រលប់មកពីប្រទេសថៃ កងទ័ពកំពុងប្រតិបត្តិការនៅសមរភូមិមុខ និងយោធិនរងរបួសពីការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃ។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់សមាគម ក៏ដូចជាវិស័យទាំងមូលក្នុងការចូលរួមចំណែកដល់ការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ សេចក្តីណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា រួមទាំងការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋជួបការលំបាកផ្នែកហិរញ្ញវត្ថុ ពលករដែលវិលត្រលប់មកពីប្រទេសថៃ កងទ័ពកំពុងប្រតិបត្តិការនៅសមរភូមិមុខ និងយោធិនរងរបួសពីការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃ។

លោកស្រីបន្ថែមថា លើសពីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិករបស់សមាគមទាំងពីរ ក៏បានលុបបំណុលទាំងស្រុងជូនដល់ក្រុមគ្រួសារយោធិនពលីថែមទៀតផង។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបន្តថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅតែប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្តល់ដើមទុនដែលមានអត្រាការប្រាក់សមរម្យជូនដល់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ក្រុមការងាររបស់សមាគមបាននិងកំពុងប្រឹងប្រែងពង្រឹងវិស័យនេះតាមរយៈការដាក់ចេញវិធានការជាច្រើន រួមទាំងការកិច្ចសន្យាឥណទានដែលមានលក្ខណៈស្តង់ដារ មានភាពសាមញ្ញ និងតម្លាភាព ការពង្រឹងកិច្ចការពារអតិថិជន ដើម្បីជួយឱ្យវិស័យរីកចម្រើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។

គួរបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាបរិច្ចាគជាថវិកា ព្រមទាំងសម្ភារៈសុខាភិបាលក្នុង «មូលនិធិគាំទ្រកងទ័ពជួរមុខនិងប្រជាជនជម្លៀសពីលំនៅដ្ឋាន» ដើម្បីចូលរួមសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក និងយោធិនដែលកំពុងឈរជើងនៅសមរភូមិមុខ។ តាមរយៈការចូលរួមរបស់គ្រឹះស្ថានសមាជិក បុគ្គលិកក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសាធារណៈជន មូលនិធិរបស់សមាគម បានទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦៦ ៤៤៧,៧១ដុល្លារអាមេរិច (ប្រាំមួយម៉ឺនប្រាំមួយពាន់បួនរយសែសិបប្រាំពីរដុល្លានិងចិតសិបមួយសេន) និងសម្ភារៈសុខាភិបាលចំនួន៦កេស៕

Khcct banner

អត្ថបទទាក់ទង